អាមេរិក-ចិន នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានប្រយោជន៍ទ្វេភាគី 

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោល Scott Bessent បានថ្លែងថា អ្នកចរចាមកពីសហរដ្ឋអាមេរិក និងចិនបាននិងកំពុងធ្វើឱ្យ មានភាពរីកចម្រើនច្រើននៅក្នុងកិច្ចចរចាពាណិជ្ជកម្មរបស់ពួកគេ។  លោក​​ថា​ព័ត៌មាន​លម្អិត​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ចន្ទនេះ។

លោក Bessent បានធ្វើការកត់សម្គាល់ទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបញ្ចប់កាលពីថ្ងៃអាទិត្យ។  អ្នកចូលរួមក្នុងកិច្ចពិភាក្សានោះរួមមានលោក Bessent និងអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer ខណភាគីចិនមាន ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ក៏បានចូលរួមក្នុងកិច្ចពិក្សានិះផងដែរ។

ជំនួបនេះគឺជាជំនួបផ្លូវការលើកដំបូងរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរចាប់តាំងពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានដាក់នូវអ្វីដែលលោកហៅថាពន្ធគយទៅវិញទៅមកលើប្រទេសចិនកាលពីខែមុន។

 លោក Greer បាន​ហៅ​ការ​ប្រជុំ​នេះ​ថា​មាន​លក្ខណៈ​ស្ថាបនា។  គាត់បាននិយាយថា វាជារឿងសំខាន់ក្នុងការបង្ហាញថា យើងនឹងអាចឈានដល់ការព្រមព្រៀងគ្នាបានលឿនប៉ុណ្ណា ព្រោះថា ភាពខុសគ្នាលើបញ្ហានោះវាមិនធំដូចការគិតនោះទេ។

ឧបនាយករដ្ឋមន្ត្រីចិនបានថ្លែងថា វឌ្ឍនភាពសំខាន់ៗត្រូវបានធ្វើឡើងនៅក្នុងការចរចា ដោយមានការឯកភាពដ៏សំខាន់មួយបានឈានដល់ការស្រះស្រួល និងឯកភាព។ មន្ត្រីរូបនេះបាននិយាយថា ភាគីទាំងពីរបានយល់ព្រមបង្កើតយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយថែមទាំងបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងធ្វើការពិភាក្សាបន្ថែមទៀត។ លោក​បាន​បន្ថែម​ថា សេចក្តីថ្លែងការណ៍​រួម​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទនេះ។

សហរដ្ឋអាមេរិក និងចិនត្រូវបានជាប់គាំងនៅក្នុងស្ថានភាពពាណិជ្ជកម្មមិនធម្មតាជាមួយនឹងពន្ធបន្ថែមលើសពី ១០០ ភាគរយនៅនឹងកន្លែងប្រឆាំងនឹងគ្នាទៅវិញទៅមក។

ចិន​បាន​អំពាវនាវ​ឲ្យ​អាមេរិក​លុប​បំបាត់​ការ​យក​ពន្ធ​ដែល​ខ្លួន​បាន​ដាក់​ថ្មីៗ​នេះ។  ទីក្រុង​ប៉េកាំង​ក៏​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​មិន​ងាយ​ចុះសម្រុង​គ្នា​ដែរលើបញ្ហាពន្ធដែលអាមេរិកដាក់ចេញ ដោយវាខ្ពស់ពេក។ ក្នុងពេលជាមួយគ្នានោះ លោក Trump បានបង្កប់ន័យកាលពីថ្ងៃព្រហស្បតិ៍ថា ពន្ធបន្ថែមលើប្រទេសចិនអាចត្រូវបានកាត់បន្ថយអាស្រ័យលើលទ្ធផលនៃការចរចា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment