លោក ឆាយ ឫទ្ធិសែន ចុះពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទក្នុងខេត្តកោះកុង                     

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំមន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ព្រមទាំងអាជ្ញាធរខេត្ត ស្រុក ចុះពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទនៅក្នុងខេត្តកោះកុង ក្នុងនោះរួមមាន៖ ទី១/ ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវកម្រាលបេតុ ១ខ្សែ មានប្រវែងសរុប ២៦,១០គ.ម ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង ១៦,៧១៥គ.ម ទទឹង ៨ម៉ែត្រ និងផ្លូវបេតុងប្រវែង ៩,៣៨៥គ.ម ទទឹងមានប្រវែងចន្លោះពី ៨ម៉ែត្រ ទៅ ១០ម៉ែត្រ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រ១១៧ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ដល់ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ ខ្សែផ្លូវនេះ ចាប់ផ្តើមសាងសង់ពីខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបានវឌ្ឍនភាព ៧៥% គ្រោងនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។ ប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន សរុបចំនួន ៨៩៥គ្រួសារ ស្មើនឹង ៣ ៤២៧នាក់។ ទី២/ ស្រះទឹកសហគមន៍១កន្លែង ស្ថិតនៅក្នុងភូមិ ត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ដែលមានបណ្ដោយប្រវែង ៤០ម៉ែត្រ និងទទឹង ៣៥ម៉ែត្រ មានសមត្ថភាពផ្ទុកទឹកបាន ៦ ៣០០ ម៉ែត្រគូប។ ស្រះសហគមន៍នេះ ត្រូវបានសាងសង់ក្នុងខែកញ្ញា ឆ្នាំ២០២៤ បម្រើផលប្រយោជន៍ដល់ប្រជាជនក្នុងមូលដ្ឋានចំនួន ៥៨៤គ្រួសារ ស្មើនឹង ២ ៧៤៧នាក់។ ជារួមខ្សែផ្លូវមួយខ្សែនេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលតភ្ជាប់ទីប្រជុំជនស្រុកថ្មបាំងមកផ្លូវជាតិលេខ៤៨ និងឆ្ពោះទៅក្រុងខេមរភូមិ ដែលជាទីប្រជុំជនសំខាន់របស់ខេត្តកោះកុង ។

គួរបញ្ជាក់ថា ផ្លូវ និងស្រះសហគមន៍នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ទទួលបានហិរញ្ញប្បទានសប្បទានពី ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុងសរុបប្រវែង ២៧០គ.ម និងមានសំណង់សិល្បការ្យ ព្រមទាំងស្រះទឹកសហគមន៍ចំនួន ១១៨ស្រះ នៅក្នុងខេត្តគោលដៅចំនួន ៥ខេត្ត រួមមាន ខេត្តប៉ៃលិន កោះកុង កំពង់ឆ្នាំង ព្រៃវែង និងត្បូងឃ្មុំ៕

Written by 

Related posts

Leave a Comment