រុស្ស៊ី- អ៊ុយក្រែន ផ្លាស់ប្តូរអ្នកទោសចំនួន ២០៥ នាក់ស្មើគ្នាក្រោមការសម្របសម្រួលពីអេមីរ៉ាតអារ៉ាប់រួម 

ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា ប្រទេសរុស្ស៊ីបានប្រគល់ទាហានអ៊ុយក្រែនចំនួន ២០៥ នាក់ទៅឲ្យទីក្រុង Kiev វិញ ហើយទីក្រុង Kiev ក៏បានប្រគល់អ្នកទោសសង្គ្រាមរុស្ស៊ីចំនួន ២០៥ នាក់មកឲ្យទីក្រុងមូស្គូវិញផងដែរ។

សេចក្តីថ្លែងការណ៍បានរាយការណ៍ថា នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ ជាលទ្ធផលនៃការចរចា ទាហានរុស្ស៊ីចំនួន ២០៥ នាក់ត្រូវបានប្រគល់មកវិញពីទឹកដីដែលគ្រប់គ្រងដោយរបប Kiev ហើយជាថ្នូរនឹងអ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ២០៥ នាក់ត្រូវបានប្រគល់ឱ្យទៅKiev វិញដែរ។

យោងតាមក្រសួងនេះបានបញ្ជាក់ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានផ្តល់កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដើម្បីធានាការវិលត្រឡប់របស់ទាហានរុស្ស៊ីនិងអ៊ុយក្រែន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment