ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ថ្នាក់ជាតិ) នឹងប្រកួតនៅថ្ងៃនេះជាការជួបគ្នារវាងក្រុមវិសាខា បើកទ្វារកីឡដ្ឋានព្រីនស៍ ទទួលក្រុមភ្នំពេញក្រោន វេលាម៉ោង១៨៖០០នាទី។
សូមជម្រាបថា កាលពីប្រកួតជ់ងទី១ នៅទឹកដីភ្នំពេញក្រោន ក្រុមទាំង២ បានបញ្ចប់ក្នុងលទ្ធផល ២-២។ ចំណែក១គូទៀត ព្រះខ័នរាជស្វាយរៀង និងបឹងកេត ត្រូវបានលើកពេលដើម្បីទុកពេលឲ្យស្វាយរៀង ត្រៀមខ្លួនសម្រាប់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ទល់នឹង FC Arkadag នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០២៥៕
