នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ – ឯកឧត្តម គុជ បញ្ញាសា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌច្បារអំពៅ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្បារអំពៅទី២ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប និងត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តខែវិច្ឆកា របស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្បារអំពៅទី២ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្បារអំពៅទី២ លោក លោកស្រី មេក្រុមបក្សតាមភូមិទាំង៦។ កិច្ចប្រជុំនេះបានពិភាក្សាលើកិច្ចការងារសំខាន់ៗ និងស្ដាប់អំពីការរាយណ៍ការសកម្មភាពរបស់សាខាបក្សភូមិទាំង៦ នៃសង្កាត់ច្បារអំពៅទី២ និងសកម្មភាពការងាររបស់គណបក្សសង្កាត់ដែលបានអនុវត្តកន្លងមក។





