អាស្រ័យដោយតម្រូវការខ្ពស់ពីសំណាក់បងប្អូនអ្នកគាំទ្របាល់ទាត់ជាតិទាំងអស់គ្នា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនឹងធ្វើការបើកកន្លែងអង្គុយបន្ថែមសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្លឹបកំពូលអាស៊ីលំដាប់ទី៣ (AFC Challenge League) ថ្ងៃទី១០ ខែឧសភា។
សូមរង់ចាំការប្រកាសជាផ្លូវការរបស់ក្លឹបនៅថ្ងៃច័ន្ទ ទី៥ ខែឧសភា សម្រាប់ការបើកលក់សំបុត្របន្ថែម។ ក្លឹបបានបង្ហាញមោទកភាព និងអរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការយោគយល់ និងការង់ចាំរបស់អ្នកគ្រប់គ្នា៕
