ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៤-២៥ បន្ទាប់ពីយកឈ្នះ ណាហ្គាវើលដ៏ ដោយលទ្ធផល ២-១ សម្រាប់ការប្រកួតសប្តាហ៍ទី៣០ កាលពីម្សិលមិញនៅកីឡដ្ឋានខេត្តស្វាយរៀង។
សម្រាប់ជំនួបដ៏ក្ដៅគគុកនេះ ក្រុមម្ចាស់ផ្ទះស្វាយរៀងបើកការនាំមុខ ១-០ នៅនាទីទី១ដោយកីឡាករសញ្ជាតិប្រេស៊ីល Cristian នៅនាទី១៦ ប៉ុន្តែនៅវគ្គទី២ កីឡាករ Kametani បានស៊ុតឲ្យ ណាហ្គាវើលដ៍ តាមស្មើ ១-១ នៅនាទី៥០។យ៉ាងណាមិញការប្រកួតស្ទើរតែបញ្ចប់ទៅហើយ ពោលនៅម៉ោងបន្ថែម ៩០+៧ ខ្សែការពារ Odawara ចូលគ្រាប់បាល់ជ័យជម្នះ ២-១។ ជ័យជម្នះបាន៣ពិន្ទុបន្ថែមនេះ គ្រប់គ្រាន់ឲ្យ ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯកដោយមាន៧៣ពិន្ទុ នាំមុខ១០ពិន្ទុលើ ភ្នំពេញក្រោន ដែលមាន៦៣ពិន្ទុ ខណៈការប្រកួតនៅសល់តែ៣ប្រកួតទៀតប៉ុណ្ណោះ។
សូមជម្រាបថា នេះការឈ្នះជើងឯកលីគបាល់ទាត់កំពូលកម្ពុជាលើកទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង បន្ទាប់ពីធ្លាប់បានគ្រងជើងឯក៣លើកកន្លងមក គឺឆ្នាំឆ្នាំ២០១៣ ២០១៩ និង២០២៣-២៤៕
