ជំនួបជើងទី១ UCL រវាង Barca និង Inter យប់មិញ ស៊ុត​គ្នាទៅវិញទៅមកដល់ទៅ៦គ្រាប់

Barcelona បាន​វាយបក​វិញ​ដើម្បីតាមស្មើក្នុង​លទ្ធផល​ស្មើ ៣-៣ ​​ទល់​នឹងក្រុមភ្ញៀវ Inter Milan ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ​​នៅ​កីឡដ្ឋាន Montjuic Olympic Stadium កាលពី​យប់មិញ។

សម្រាប់ការប្រកួតនេះ ៣គ្រាប់របស់ក្រុមភ្ញៀវ Inter Milan រកបានដោយកីឡាករ Marcus Thuram នៅនាទីទី១ និងកីឡាករ  Denzel Dumfries រកបាន២គ្រាប់នៅនាទីទី២១ និង៦៣ ខណៈ៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Barcelona រកបានដោយកីឡាករ Lamine Yamal នាទីទី២៤ កីឡាករ Ferran Torres នាទីទី៣៨ និងគ្រាប់ចុងក្រោយជាភ្លាត់ស្នៀតចូលទីខ្លួនឯងរបស់កីឡាករ Inter Milan គឺកីឡាករ Sommer នាទីទី៦៥។ 

យ៉ាងណាមិញក្រុមទាំងពីរនឹងត្រូវប្រកួតកាត់ក្ដីជើងទី២នៅប្រទេសអ៊ីតាលី នៅថ្ងៃទី៧ ខែឧសភា ដើម្បីស្វែងរកក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Champions League រដូវកាល ២០២៤-២០២៥៕

Written by 

Related posts

Leave a Comment