ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន អញ្ជើញចុះសួរសុខទុក្ខ វរសេនីយ៍ឯក នូវ សាវ៉ន និងវរសេនីយ៍ទោ នៃ នៅ នៅមន្ទីរពេទ្យ ព្រះកេតុមាលា

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ វរសេនីយ៍ឯក នូវ សាវ៉ន មេបញ្ជាការ វរសេនាតូចលេខ១ និងវរសេនីយ៍ទោ នៃ នៅ មេបញ្ជាការរង វរសេនាតូចលេខ៣ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (មន្ទីរពេទ្យយោធា ១៧៩) ។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន តែងតែយកចិត្តទុក្ខដាក់ដល់នាយទាហាន នាយទាហានរង និងពលទាហានក្រោមឱវាទ ជានិច្ចកាលលោកមេបញ្ជាការតែងតែអញ្ជើញចុះសួរសុខទុក្ខបងប្អូនកងទ័ពដល់មន្ទីរពេទ្យ ឬគេហដ្ឋាន ប្រកបដោយមនោសញ្ចេតនា អាណិតស្រឡាញ់ និងអរគុណចំពោះបងប្អូនកងទ័ពយើងកន្លងមកដែលបានខិតខំបំពេញភារៈកិច្ចជូនជាតិមាតុភូ និងអង្គភាព។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានជូនថវិកាដល់វរសេនីយ៍ឯក នូវ សាវ៉ន និងវរសេនីយ៍ទោ នៃ នៅ ក្នុងម្នាក់ៗចំនួន៨០ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ការព្យាបាលប្រចាំថ្ងៃ ជាមួយក្នុងនោះដែរលោកមេបញ្ជាការក៏បានជូនថវិកាមួយចំនួនដល់ពលរដ្ឋម្នាក់ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះផងដែរ៕

Written by 

Related posts

Leave a Comment