កីឡាករ​ Gabi​  អាចនឹង​ត្រូវសម្រាក​ព្យាបាល​ ២ទៅ៣សប្តាហ៍​ បន្ទាប់​ពី​របួស​សរសៃ​ពួរ យប់មិញ

​ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយរៀងកីឡាករ​ Gabi​  អាចនឹង​សម្រាក​ព្យាបាល​ ២ទៅ៣សប្តាហ៍​ បន្ទាប់​ពី​របួស​សរសៃ​ពួរ​ខាងក្រោយ​ ម្សិលមិញ​អំឡុង​ពេលក្លិប​ប្រកួត​យកឈ្នះ​ក្លឹប​បឹងកេត​ ១-០ ក្នុង​ការ​ប្រកួត​ជើង​ទី​១ វគ្គ​៤ក្រុមចុងក្រោយ​ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ថ្នាក់ជាតិ ឆ្នាំ២០២៤/២៥ ​(ថ្នាក់ជាតិ) នៅពហុកីឡដ្ឋានជាតិអូឡាំពិតកាលពីយប់មិញ។

យ៉ាងណាមិញជុំវិញបញ្ហា​របួស​សរសៃ​ពួរ​ខាងក្រោយរបស់កីឡាករ​ Gabriel​ នៅមិនទាន់មានការបញ្ជាក់ពីក្លិបនៅឡើយទេ ប៉ុន្តែ​បើ​យោង​តាម​អ្នក​ធ្លាប់​មាន​បទពិសោធន៍​របួស​សរសៃ​ពួរ​ខាងក្រោយ​ និង​គ្រូពេទ្យ​ធ្លាប់​ព្យាបាល​របួស បានឲ្យដឹងថា របួសនេះអាចនឹងត្រូវ​សម្រាក​ព្យាបាល​ ២ទៅ៣សប្តាហ៍៕

 

Written by 

Related posts

Leave a Comment