ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង បានបន្តយកឈ្នះលើក្រុមម្ចាស់ផ្ទះ បឹងកេត ដោយលទ្ធផល ១-០ ក្នុងការប្រកួតជើងទី១ វគ្គ៤ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ថ្នាក់ជាតិ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) នៅពហុកីឡដ្ឋានជាតិអូឡាំពិតកាលពីយប់មិញ។ គ្រាប់បាល់ជ័យជម្នះរបស់ស្វាយរៀង រកបានដោយកីឡាករ ជូ ស៊ិនទិ នៅនាទីទី២។
ដោយឡែកការប្រកួតជើងទី២ នឹងប្រកាសការប្រកួតនៅពេលក្រោយ បន្ទាប់ពីបឹងកេត និងស្វាយរៀង សម្រេចចិត្តលើកពេលប្រកួត ដើម្បីឲ្យ ស្វាយរៀង ត្រៀមខ្លួនប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024/2025 ដែលធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ខាងមុខ៕
