Barcelona បន្តលេងមិនចាញ់ក្នុងលីគអេស្ប៉ាញ La Liga រដូវកាលនេះ និងបានយកឈ្នះ Mallorca ១ទល់នឹង០ យប់មិញទៀត ដើម្បីនាំមុខកំពូលតារាងដាច់ ៧ពិន្ទុផងដែរពីក្រុមការពារតំណែងជើងឯក Real Madrid។
ខ្សែបម្រើប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Dani Olmo ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៤៦ ដើមវគ្គទី២ និងជាគ្រាប់ទី៩ ក្នុងលីគរបស់គេដែររដូវកាលនេះជាមួយក្រុមអ្នកមានបុណ្យ។
បច្ចុប្បន្ន Barca រកបាន ៧៦ពិន្ទុ នាំមុខ Real ដែលមាន ៦៩ពិន្ទុដោយត្រូវប៉ះ Getafe រាត្រីនេះ ប្រចាំសប្ដាហ៍ទី៣៣ របស់ពួកគេ៕
