នៅវេលាម៉ោង១៨៖០០នាទីល្ងាចនេះ ក្រុមបឹងកេត នឹងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ថ្នាក់ជាតិ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ)។
សូមជម្រាបថា ម្ចាស់ផ្ទះបឹងកេត ទើបតែចាញ់ព្រះខ័នរាជស្វាយរៀង ថ្មីៗក្នុងលីគកំពូលកម្ពុជា ដោយលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ៕
