ភាពអត់ឃ្លានកំពុងធ្វើឲ្យកងទ័ពអ៊ុយក្រែនមួយចំនួនរត់ចោលជួរ ដែលប៉ះពាល់ដល់ផែនការប្រយុទ្ធរបស់លោក Zelensky នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ។
ទន្ទឹមនឹងបញ្ហានេះដែលអាចធ្វើឱ្យទីក្រុងគៀវ ធ្លាក់ចូលទៅក្នុងការខាតបង់យ៉ាងច្បាស់លាស់សម្រាប់កិច្ចចរចាបទឈប់បាញ់នាពេលអនាគត។
ប្រឈមមុខនឹងការខ្វះខាតគ្រប់បែបយ៉ាងបែបនេះ ធ្វើឲ្យទាហានអ៊ុយក្រែន រាប់ម៉ឺននាក់ អស់កម្លាំងហើយនាំគ្នាចាកចេញពីទីតាំងប្រយុទ្ធ និងជួរមុខ។ នេះបើយោងតាមទាហាន មេធាវី និងមន្ត្រីអ៊ុយក្រែន។
បើតាមមេបញ្ជាការយោធា និងទាហាន បានបញ្ជាក់ថា អង្គភាពទាំងមូល បោះបង់ការគ្រប់គ្រង ដោយទុកឲ្យខ្សែការពារងាយរងគ្រោះ និងការបាត់បង់ទឹកដីកាន់តែលឿន ។
កងទ័ពខ្លះសម្រាកព្យាបាលរបួសហើយមិនត្រឡប់ចូលសមរភូមិវិញ ហើយអ្នកខ្លះមានជម្លោះជាមួយនឹងមេបញ្ជាការ ដែលធ្វើឲ្យការរំពឹងទុកមានការខកចិត្ត៕
ដោយ៖ ពេជ្រ