រសៀលថ្ងៃទី១៦ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោកTokayevប្រធានាធិបតីកាហ្សាក់ស្ថានបានជួបពិភាក្សាការងារជាមួយXi Jinpingប្រធានរដ្ឋចិននៅទីស្តីការប្រធានាធិបតីកាហ្សាស្ថានីនៅក្នុងក្រុងAstana។
លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសចិននិងហ្សាក់ស្ថានីបានឆ្លងកាត់ការសាកល្បងនៃបម្រែបម្រួលស្ថានការណ៍អន្តរជាតិ ហើយដំណើរការដោយកម្រិតខ្ពស់ជាប់ជានិច្ច ដោយសារមានអំណោយផលពីឧត្តមភាពនៃទីតាំងភូមិសាស្រ្តនិងការបន្តវេនប្រវត្តិសាស្ត្រមេត្រីភាពពីមួយជំនាន់ទៅមួយជំនាន់ ហើយក៏ជា
ជម្រើសដ៏ចាំបាច់សម្រាប់ប្រទេសទាំង២ស្វែងរកការអភិវឌ្ឍរួមផងដែរ។ភាគីចិនតែងតែមើលនិងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងកាហ្សាក់ស្ថានលើមុំយុទ្ធសាស្ត្រនិង
វែងឆ្ងាយចក្ខុវិស័យ រីករាយធ្វើការជាមួយភាគីកាហ្សាក់ស្ថាន ដើម្បីពង្រឹងមិត្តភាពរវាងប្រទេសចិនកាហ្សាក់ស្ថានដោយមិនងាករេ ដើម្បីរួមចំណែកវិភាគទានកាន់តែច្រើនសម្រាប់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកតាមរយៈស្ថិរភាពនិងកម្លាំងវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសចិននិងកាហ្សាក់ស្ថាន។
ជាការឆ្លើយតប លោកTokayevបានលើកឡើងថា ប្រទេសចិនជាប្រទេសជិតខាងដ៏មេត្រីភាពរបស់កាហ្សាក់ស្ថាន និងជាដៃគូយុទ្ធសាស្ត្រដែលគួរឱ្យទុកចិត្តដែលធន់នឹងការសាកល្បងនៃពេលវេលា។ប្រទេសទាំងពីរបានបន្តរក្សាទំនាក់ទំនងមិត្តភាពនិងសុខដុមរមនាក្នុងរយៈពេលយូរ ហើយមិនរងឥទ្ធិភពលអវិជ្ជមានពីការសាកល្បងនៃភូមិសាស្ត្រនយោបាយ ភាពរង្គោះរង្គើនិងបម្រែបម្រួលនៃស្ថានការណ៍អន្តរជាតិ៕
