គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Kylian Mbappe និង Jude Bellingham បានធ្វើឱ្យ Real Madrid ទទួលជ័យជម្នះ ២-១ លើក្រុម Barcelona ក្នុងការប្រកួត El Clasico កាលពីថ្ងៃអាទិត្យ និងបានបន្តឈរនៅកំពូលតារាង LaLiga ។
ជំនួបដ៏ក្ដៅគគុកនេះ Mbappe បានបើកការស៊ុតបញ្ចូលទីនៅនាទីទី ២២ បន្ទាប់ពីបាល់តាមបាល់ពី Bellingham ។ យ៉ាងណាក៏ដោយ Barcelona បានតាមស្មើវិញនៅនាទីទី ៣៨ ដោយកីឡាករ Fermin Lopez។
ប៉ុន្តែ Real បាននាំមុខវិញនៅ៥ នាទីក្រោយ នៅពេលដែល Bellingham ស៊ុតចូលពីខាងក្នុងប្រអប់ ៦យ៉ាតនៅនាទីទី៤៣ ចប់ការប្រកួត Real ២-១ Barcelona ។ លទ្ធផលនេះធ្វើឲ្យ Real បន្តឈរនៅកំពូលតារាង LaLiga ក្រោយឆ្លងកាត១០ប្រកួតមាន២៧ពិន្ទុ ខណៈ Barcelona ឈរលេខ២ មាន២២ពិន្ទុ៕

