កាលពីថ្ងៃទី ២៤ ខែតុលា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី”នវានុវត្តន៍ ភាពបើកទូលាយនិងចែករំលែកសមិទ្ធផលអភិវឌ្ឍន៍រួម”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានបើកធ្វើនៅទីក្រុងវ៉ាស៊ីនតោន ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។
លោក Shen Haixiong បានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលទទួលបានការយកចិត្តទុកដាក់ជាទូទៅទើបបានបិទបញ្ចប់នៅទីក្រុងប៉េកាំង នេះគឺជានិមិត្តសញ្ញាដ៏សំខាន់មួយទៀតសម្រាប់ប្រទេសចិនក្នុងយុគសម័យថ្មី ។ កិច្ចប្រជុំពេញអង្គបានប្រកាសយ៉ាងឱឡារិកម្តងទៀតទៅកាន់ពិភពលោកថា៖ប្រទេសចិននឹងពង្រីកការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់និងបង្កើតនិម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងធ្វើការជាមួយដៃគូសហប្រតិបត្តិការដើម្បីអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមសកលទាំងបួន ក្នុងន័យរួមគ្នាត្រួសត្រាយអនាគតកាន់តែល្អបវរសម្រាប់មនុស្សជាតិ ៕


