បទ​ឈប់​បាញ់​នៅមី​យ៉ាន់​ម៉ា​ ដែលប្រកាសពេលរញ្ជួយ​ដី​ ផុតកំណត់ល្ងាចនេះហើយ

បទឈប់បាញ់ប្រកាសដោយរបបយោធាមីយ៉ាន់ម៉ា ក្នុងអំឡុងការរញ្ជួយដីដ៏សាហាវ កាលពីខែមុន នឹងត្រូវផុតកំណត់ នៅថ្ងៃអង្គារនេះ ខណក្រុមជំនួយ និងអ្នកសម្រុះសម្រួលអន្តរជាតិអំពាវនាវឱ្យពន្យារពេល ដើម្បីបន្ធូរបន្ថយកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។

របបយោធា ដែលបានដណ្ដើមអំណាច នៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដែលបង្កឱ្យមានសង្រ្គាមស៊ីវិលភាគីជាច្រើន បានលើកឡើងថា ខ្លួននឹងបញ្ឈប់ការវាយប្រហារលើគូប្រជែងប្រដាប់អាវុធ បន្ទាប់ពីជួបគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលសម្លាប់មនុស្សជាង ៣,៧០០ នាក់ ។                                          

យោងតាមអ្នកឃ្លាំមើលជម្លោះ បានបញ្ជាក់ថា បទឈប់បាញ់នោះមានរយៈពេល ២០ ថ្ងៃ ដែលប្រកាសឡើង ដើម្បីជំរុញការផ្តល់ជំនួយនៅក្នុងតំបន់កណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ា នាពេលរញ្ជួយដី ខណនឹងត្រូវផុតកំណត់ នៅម៉ោង ៥ និង ៣០ នាទី ល្ងាចនេះ។  

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មិនមានការពន្យារពេលបទឈប់បាញ់ ណាមួយឡើយ ខណអ្នកនាំពាក្យរបបយោធា មិនបានចេញមកបញ្ជាក់លម្អិតពីបញ្ហានេះ នៅឡើយទេ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដី កាលពីថ្ងៃទី ២៨ ខែមីនា បានធ្វើឱ្យមនុស្សជាង ៦០,០០០ នាក់ ដែលរស់នៅក្នុងជំរុំតង់ និងរាប់រយនាក់ទៀត ធ្លាក់ចូលក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ ត្រូវការជំនួយ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ៕

ដោយ៖ ពេជ្រ                

Written by 

Related posts

Leave a Comment