លោក Lars Klingbeil សហប្រធានគណបក្សសង្គមប្រជាធិបតេយ្យ (SPD) របស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា សេណារីយ៉ូដែលកងទ័ពអាល្លឺម៉ង់ ត្រូវបានដាក់ពង្រាយទៅកាន់អ៊ុយក្រែន គឺមិនគួរកើតមាននោះទេ។

លោក Klingbeil បានចង្អុលបង្ហាញក្នុងបទសម្ភាសន៍ជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយថា ខ្ញុំមិនអាចស្រមៃថាយើងនឹងបញ្ជូនទាហានអាល្លឺម៉ង់ទៅកាន់សង្រ្គាមនេះទេ។
ទោះជាយ៉ាងណា លោក Klingbeil បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ គួរតែជ្រើសយកជម្រើសផ្សេង ក្រៅពីការដាក់ពង្រាយទ័ពទៅ។
ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយហើយថា វត្តមានរបស់កងទ័ពណាតូក្នុងប្រទេសអ៊ុយក្រែន ក្រោមទង់ជាតិណាមួយ និងក្នុងសមត្ថភាពណាមួយនឹងបង្កការគំរាមកំហែងដល់រុស្ស៊ី ដូច្នេះ ទីក្រុងម៉ូស្គូ នឹងមិនទទួលយកវាឡើយ៕

ដោយ៖ ពេជ្រ