ភ្នំពេញ៖ ជនសង្ស័យចំនួន ៥នាក់ (ជនជាតិភូមា ២នាក់ និងជនជាតិចិន៣នាក់) ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួន រូមទាំងរឹបអូសបានគ្រឿងញៀនសរុបទម្ងន់ជាង ១០០ គីឡូ ក្រាម។
តាមការឲ្យដឹងពីសមត្ថកិច្ចជំនាញ គ្រឿងញៀនដ៏ច្រើននោះមានប្រភព មកពីតំបន់ត្រីកោណមាស ហើយដឹកជញ្ជូនបន្តទៅប្រទេសទី៣ តាមលម្ហសមុទ្រ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

