ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៥៖២០នាទីមានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះបេ ៤០ នៅចំណុចក្រុមទី៧ ភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ឧប្បត្តិហេតុនោះកើតឡើងនៅពេលដែលក្មេងយកពូថៅដំទៅលើគ្រាប់បេ ៤០ បានបណ្តាលឱ្យផ្ទុះរងរបួសពាសពេញខ្លួន។ ជនរងគ្រោះរួមមាន៖
១ -ឈ្មោះ ថា សម្បត្តិភេទប្រុស អាយុ១៧ឆ្នាំ
២-ឈ្មោះ វន រស្មី ភេទប្រុស អាយុ១៤ឆ្នាំ
៣-ឈ្មោះ វន វាសនា ភេទប្រុស អាយុ១២ឆ្នាំ
ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនយកទៅសង្រ្គោះនៅមណ្ឌលសុខភាព ឃុំចែងមានជ័យ ស្រុក បាណន់ ខេត្តបាត់ដំបង។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំយកមក ដំ គប់ កែច្នៃ វាអាចបណ្តាលឲ្យរបួស ពិការ ស្លាប់ គ្រប់ពេល ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

