អតីតវិរៈបាល់ទាត់ប្រេស៊ីល Ronaldo Nazario ថ្មីៗនេះបានប្រកាសថាខ្លួនលោកគឺល្អជាង Cristiano Ronaldo ប៉ុន្តែទទួលស្គាល់ថា Lionel Messi មានកម្រិតខ្ពស់ជាង។
ថ្លែងនៅលើទូរទស្សន៍ Romario TV ពិធីករបានជំរុញឱ្យមានការប្រៀបធៀបសមត្ថភាពរវាងលោក Ronaldo Nazario ខ្លួនឯងផ្ទាល់ទៅនឹងកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ជាច្រើននាក់ផ្សេងទៀត រួមមាន Thierry Henry, Erling Haaland, Robert Lewandowski, Adriano និង Cristiano Ronaldo ហើយដោយគ្មានការស្ទាក់ស្ទើរនឹងឆ្លើយសំនួរ អតីតខ្សែប្រយុទ្ធឆ្នើមក្រុមសាំបាប្រេស៊ីលវ័យ៤៨ឆ្នាំរូបនេះ បានបញ្ជាក់ថា លោកល្អជាងកីឡាករទាំងប្រាំដែលបានរៀបរាប់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលសួរអំពី Lionel Messi វិញ ស្រាប់តែ Ronaldo បានគិតបន្តិចមុនឆ្លើយថា Messi ល្អជាងខ្លួន៕
