ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សូមគោរពជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងមានជន្មាយុយឺនយូរ​ ដើម្បីបន្តចូលរួមក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិឱ្យកាន់តែរីកចម្រើនថែមទៀត​ និងសូមទេវតាឆ្នាំថ្មី ព្រះនាម​ «គោរាគទេវី» ប្រោះព្រំប្រសិទ្ធិពរជ័យ ជូនឯកឧត្តម​បណ្ឌិតសភាចារ្យ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ជួបតែសេចក្ដីសុខ​ សុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ​ អាយុ វណ្ណៈ សុខៈ​ និងពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ៕

Written by 

Related posts

Leave a Comment