ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានគំរាមកំហែងប្រទេសម៉ិកស៊ិក ជាមួយនឹងការកើនឡើងនូវផលវិបាកលើពាណិជ្ជកម្ម លុះត្រាតែប្រទេសនេះផ្តល់ទឹកបន្ថែមទៀតដល់រដ្ឋតិចសាស់ ក្រោមសន្ធិសញ្ញាដែលមានជម្លោះរាប់ទសវត្សរ៍។

លោក ត្រាំ បានបង្ហោះលើ Truth Social ថា ម៉ិកស៊ិក បានលួចទឹកពីកសិករនៅរដ្ឋតិចសាស់ ហើយកាលពីឆ្នាំមុនរោងចក្រផលិតស្ករតែមួយគត់នៅរដ្ឋនេះ ត្រូវបិទទ្វារ ដោយសារកង្វះទឹក។
ទន្ទឹមនោះ លោក បានអះអាងថា ម៉ិកស៊ិក កំពុងរំលោភលើកិច្ចព្រមព្រៀងឆ្នាំ ១៩៤៤ ដែលសហរដ្ឋអាមេរិក បែងចែកទឹកពីទន្លេ Colorado ជាថ្នូរនឹងលំហូរចេញពីទន្លេ Rio Grande ដែលជាផ្នែកមួយនៃព្រំដែនរវាងប្រទេសទាំង ២ ។
លោក ត្រាំ បានលើកឡើងថា យើងនឹងបន្តបង្កើនផលវិបាក រួមទាំងពន្ធ និងទណ្ឌកម្ម រហូតដល់ម៉ិកស៊ិក គោរពតាមសន្ធិសញ្ញា ។
បើយោងតាមគណៈកម្មការព្រំដែន និងទឹករបស់ប្រទេសទាំង ២ បានបញ្ជាក់ថា វដ្តនៃសន្ធិសញ្ញាបច្ចុប្បន្នផុតកំណត់ នៅខែតុលា ហើយម៉ិកស៊ិក ជំពាក់ទឹកសហរដ្ឋអាមេរិកច្រើនជាង ១.៥៥ ពាន់លានម៉ែត្រគូប។
ទោះជាយ៉ាងណា ទីក្រុងវ៉ាស៊ីនតោន អះអាងថាខ្លួនបានច្រានចោលសំណើរបស់ម៉ិកស៊ិក សម្រាប់ការផ្តល់ទឹកពិសេសជាលើកដំបូងជាការឆ្លើយតប៕

ដោយ៖ ពេជ្រ