អភិបាលខេត្តប៉ៃលិន ណែនាំឲ្យអាជ្ញាធរគ្រប់ថ្នាក់និងកងកម្លាំងសហការរៀបចំ​ព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន

ការណែនាំបែបនោះរបស់ លោកស្រី បាន ស្រីមុំ អភិបាលខេត្តបៃលិនធ្វើទ្បើងក្នុងឱកាសចូលរួមរួមជាមួយ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

លោកស្រី  បាន ស្រីមុំ  បានថ្លែងដោយក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ ស្រុក ត្រូវមើលឡើងវិញ នូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបាន ទាន់ ពេលវេលា ដោយ មិន ត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ឆ្លើយតប ទៅ នឹងតម្រូវ ការចាំបាច់របស់ប្រជាពលរដ្ឋប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែក ជាមួយ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ។

លោកស្រីក៏បានណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និង កងកម្លាំងទាំង៣ប្រភេទ ត្រូវបន្តសហការគ្នាចូលរួមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកបដោយការទទួលខុស ត្រូវខ្ពស់  ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេស ត្រូវធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ ទេសចរណ៍ ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត។

សូមជម្រាបថា នៅខេត្តបៃលិនមានរមណីយដ្ឋានធម្មជាតិជាច្រើនរួមមានដូចជា៖ ភ្នំយ៉ាត,ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ,ដងស្ទឹងប៉ៃលិន, បរិវេណវិមានឯករាជ្យនិងផ្សារព្រំ ជាដើម៕




Written by 

Related posts

Leave a Comment