សមាគមកីឡាបាល់ទាត់កូរ៉េ (KFA) បានប្រកាសតែងតាំងគ្រូបង្វឹក២រូបគឺ លោក Park Hang Seo អតីតគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមនិងលោក Shin Tae Yong អតីតគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ជាអនុប្រធានសហព័ន្ធ ក្នុងសុពលភាពរយៈពេល ៣ឆ្នាំ។
បើតាមការប្រកាសរបស់ KFA នៅថ្ងៃទី៩ ខែមេសា លោក Park និង Shin ស្ថិតក្នុងចំណោមសមាជិក ២៧ នាក់ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិទី ៥៥ របស់ KFA ដែលដឹកនាំដោយប្រធានលោក Chung Mong-gyu ។
ក្នុងតំណែងអនុប្រធានរបស់ KFA មាន ៥ តំណែង ដោយក្នុងនោះ លោក Park អតីតគ្រូវៀតណាម នឹងធ្វើជាអនុប្រធានទទួលបន្ទុកគាំទ្រក្រុមជម្រើសជាតិ ខណៈអតីតគ្រូឥណ្ឌូណេស៊ី លោក Shin នឹងមើលការខុសត្រូវលើកិច្ចសហប្រតិបត្តិការបរទេស។
