ទិដ្ឋភាពនៃការរៀបចំ តុបតែងយ៉ាងប៉ិនប្រសប់ រួមបញ្ចូលនូវគំនិតច្នៃប្រឌិតថ្មី បានបង្កើតនូវផ្ទាំងទស្សនីយភាពគួរជាទីគយគន់។ ផ្ទាំងទស្សនីយភាពទាំងនេះ បានរំលេចអំពី ទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ ដែលនាំឱ្យអារម្មណ៍អ្នកទស្សនា ហាក់ដូចជាស្ថិតនៅក្នុងសម័យកាលអង្គរដ៏រុងរឿង។
អង្គរសង្ក្រាន្ត រង់ចាំស្វាគមន៍បងប្អូនទាំងអស់គ្នា !












