Liverpool ​កាន់តែកៀកក្នុងការចុះកុងត្រាថ្មីជាមួយ Salah មែនទែនហើយ

ក្រុមហង្សក្រហម Liverpool បានកាន់តែកៀកក្នុងការចុះកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Mohamed Salah មែនទែនហើយ។

ការពិភាក្សារវាងភាគីទាំងអស់កំពុងបន្ត ហើយកិច្ចព្រមព្រៀងចុងក្រោយមិនទាន់ត្រូវបានសម្រេចនៅឡើយទេ ប៉ុន្តែប្រភពបានបង្ហាញថាក្លឹបមានការរីកចម្រើនជាវិជ្ជមានក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ ហើយសង្ឃឹមថាកិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេច។

សូមជម្រាបថា កិច្ចព្រមព្រៀងរបស់ Salah នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយមានភាពមិនច្បាស់លាស់មួយចំនួនអំពីអនាគតរបស់គេ ស្របដែលក្លឹបនៅអារ៉ាប៊ីសាអូឌីតចង់បាន​ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះផងដែរ៕

Written by 

Related posts

Leave a Comment