ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីគុនខ្មែរ បានចេញដំណើរទៅសហរដ្ឋអាមេរិកហើយ 

កាលពីម្សិលមិញឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននដឹកនាំ គណប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ​ធ្វើដំណើរទៅទីក្រុងឡុងបិច រដ្ឋកាលីហ្វញ៉ា ប្រទេសអាមេរិកហើយ ដើម្បត្រៀមចូលរួមក្នុងព្រឹ​ត្តិការណ៍”ការប្រកួតគ្រុឌគុនខ្មែរអន្តរជាតិកម្ពុជា- USA ”នៅថ្ងៃសៅរ៍ ទី១២ ខែ មេសា ២០២៥ ម៉ោង ៦ ល្ងាច (ម៉ោងនៅអាមេរិក) ត្រូវថ្ងៃអាទិត្យ ១៣ មេសា ២០២៥ ម៉ោង ៨ ព្រឹក (ម៉ោងនៅកម្ពុជា)។

កីឡាករ-កីឡាការិនីគុនខ្មែរលំដាប់ជួរមុខកម្ពុជា ៤រូប រួមមានកីឡាករ ធន់ រិទ្ធី, ពេជ្រ សម្បត្តិ, រឿង សោភ័ន្ឌ និងកីឡាការិនី អេ យ៉ានុត នឹងត្រូវចេញទៅតតាំងជាមួយកីឡាករ-កីឡាការិនីខ្លាំងៗរបស់អាមេរិក ដើម្បីដណ្ដើមខ្សែក្រវាត់គុនខ្មែរកម្ពុជា-អាមេរិក និងខ្សែក្រវាត់ WCK Kun Khmer ។​

ចំពោះបេក្ខភាពអ្នកលេងគុនខ្មែរទាំង ៤រូប មាន ២រូប ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់គុនខ្មែរកម្ពុជា-អាមេរិក គឺមានកីឡាករ រឿង សោភ័ណ្ឌ និងកីឡាការិនី អេ យ៉ានុត ដែលត្រូវប្រកួត ៣ទឹក ។ រីឯកីឡាករ ពេជ្រ សម្បត្តិ និង ធន់ រិទ្ធី នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ WCK Kun Khmer ប្រចាំសហរដ្ឋអាមេរិក ដែលត្រូវប្រកួត ៥ទឹក តែប្រើប្រាស់ច្បាប់គុនខ្មែរដូចគ្នា ។

ការប្រកួតនេះ និងផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍BTV  និងហ្វេសប៊ុកផេកផ្លូវការ  BTV ហ្វេសប៊ុកផេក សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ផេកដៃគូផ្សេងៗទៀត ៕

Written by 

Related posts

Leave a Comment