ប្រទេសអង់គ្លេស អាចនឹងទទួលបានកៅអីលេងពានអឺរ៉ុប UEFA Champions League 2025-26 យ៉ាងហោចណាស់ក៏ ៥កៅអីដែរ បន្ទាប់ពីកាំភ្លើងធំ Arsenal បានបំបាក់ Real Madrid របស់អេស្ប៉ាញ ៣-០ ក្នុងជើងទី១ នៃវគ្គ ៨ក្រុម UCL 2024-25
តាមរយៈជ័យជម្នះនេះដែរ ក្នុងចំណោម ៣ប្រកួតនៃកម្មវិធីអឺរ៉ុបរដូវកាលនេះ បានញាំងឱ្យអង់គ្លេសកើនបាន ៥កៅអីនៅ UCL ពោលគឺក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ នៅ Premier League 2024-25 ស្របពេល ២កៅអីបន្ថែមទៀត ត្រូវគិតទៅលើចំណាត់ថ្នាក់បច្ចុប្បន្នក្នុង UEFA។
ជាការកត់សម្គាល់ Liverpool និង Arsenal ទំនងជាបញ្ចប់ក្នុងតំណែងកំពូលតារាងនៅ Premier League រដូវកាលនេះ គ្រាដែល Nottingham Forest, Chelsea និង Newcastle United ស្ថិតនៅលេខរៀងទីបន្តបន្ទាប់គ្នា។ អង់គ្លេស អាចមានដល់ទៅ ៧ក្រុមលេងនៅ UCL 2025-26 ប្រសិបបើ Aston Villa ឈ្នះជើងឯកអឺរ៉ុបរដូវកាលនេះ បើទោះបីជាមិនស្ថិតក្នុងតំបន់កៅអី Top-5 នៅលីគកំពូលក៏ដោយ ស្របពេល Manchester United ឬក៏ Tottenham Hotspur ឈ្នះជើងឯក UEFA Europa League៕
