តំណាងក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនជូនពលបាលឯក ម៉ន ភក្ត្រា ដែលរបួសភ្នែកធ្ងន់ធ្ងរក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងប្រជាជននៅភូមិព្រៃចាន់

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ តំណាងក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់ ពលបាលឯក ម៉ន ភក្រ្តា  ដែលបានរងរបួសភ្នែកខាងស្តាំធ្ងន់ធ្ងរ  ក្នុងអំឡុងពេលបំពេញភារកិច្ច ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥  ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល និងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូអ្នកគ្រូ នៅមន្ទីរពេទ្យព្រះអង្គឌួង៕

Written by 

Related posts

Leave a Comment