លោក Carlo Ancelotti គ្រូបង្វឹកក្រុម Real Madrid បានសារភាពថា ឱកាសរបស់ក្រុមលោកក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League មានកម្រិតទាបបន្ទាប់ពីការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុម Arsenal កាលពីថ្ងៃអង្គារ ប៉ុន្តែបានព្រមានថាក្រុមម្ចាស់ជើងឯកនៅតែអាចបង្កើតភាពអស្ចារ្យមួយចំនួននៅក្នុងដីវិញ ។
ជាការពិតណាស់៣គ្រាប់របស់ក្រុមកាំភ្លើងធំរកបានដោយកីឡាករ Declan Rice ពីស៊ុតបាល់ហ្វ្រីឃីកដ៏អស្ចារ្យចំនួន២គ្រាប់ ហើយ Mikel Merino បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣ ធ្វើឲ្យក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប ១៥ សម័យកាល និងប្រឈមមុខនឹងសម្ភាធខ្លាំងនៅក្នុងដីនាសប្តាហ៍ក្រោយ។ អ្វីដែលបារម្ភជាងលទ្ធផលនោះគឺការបង្ហាញទម្រង់លេងខ្សោយរបស់ Real ដែលកម្រក្នុងការវាយសម្រុក និងការការពារមិនបានល្អ ទោះបីជានៅរដូវកាលនេះពួកគេនៅតែឱកាសក្នុងការដណ្តើមពានក៏ដោយ។
យ៉ាងណាមិញក្រោយចប់ការប្រកួតលោក Ancelotti បានប្រាប់អ្នកយកព័ត៌មានថា “ជាធម្មតាក្រុមនេះបង្កើនការប្រកួតរបស់ពួកសម្រាប់ការប្រកួតជើងទី២” ។ “វាជាការខកចិត្ត ។ យើងត្រូវតែរិះគន់ខ្លួនឯងនៅទីនេះ ហើយធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាននៅសប្តាហ៍ក្រោយដើម្បីស្តារឡើងវិញ” ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីច្បាស់ណាស់ថាក្រុមរបស់លោកត្រូវតែកែលម្អចំណុចខ្លាំះដើម្បីមានឱកាសឡើងទៅជុំបន្ទាប់៕
