ក្រសួងការពារជាតិសហរដ្ឋអាមេរិក កំពុងពិចារណាដកទ័ពរហូតដល់ជាង ១០.០០០ នាក់ ចេញពីអឺរ៉ុបខាងកើត។ នេះបើតាមមន្ត្រីអាមេរិក និងអឺរ៉ុប បានឲ្យដឹង។

យោងតាមរបាយការណ៍ពីកាសែត NBC បានបញ្ជាក់ថា ចំនួនខាងលើនេះ គឺស្មើត្រឹមតែមួយភាគនៃទាហានជាង ២០,០០០ នាក់ ដែលរដ្ឋបាលអាមេរិកមុន បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ ២០២២ ប៉ុណ្ណោះ ។
ដូច្នេះហើយស្ទើរតែពាក់កណ្តាលនៃទាហានអាមេរិក បច្ចុប្បន្នដែលដាក់ពង្រាយនៅអឺរ៉ុបខាងកើត អាចនឹងត្រូវដកចេញវិញមួយចំនួន ទោះបីជាគំនិតផ្តួចផ្តើមនេះស្ថិតក្នុងដំណាក់កាលដំបូងនៃការពិភាក្សាក៏ដោយ។
NBC ដដែលក៏បានចង្អុលបង្ហាញថា គំនិតផ្តួចផ្តើមនេះ បង្កើតលើការព្រួយបារម្ភរបស់លោកខាងលិច ទាក់ទងនឹងការពង្រឹងជំហររបស់ខ្លួន នៅក្នុងតំបន់។
មន្ត្រីអឺរ៉ុប បានសង្កត់ធ្ងន់ថា ចំណាត់ការបែបនេះរបស់មន្ទីរបញ្ចកោណ គឺប្រៀបដូចជាអាមេរិក កំពុងបោះបង់ចោលសម្ព័ន្ធមិត្តដ៏យូរលង់របស់ខ្លួន ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងអឺរ៉ុប ចាប់ផ្ដើមថមថយ បន្ទាប់ពីលោក Trump បានប្រកាសពន្ធលើប្លុកដែលធ្លាប់មានទំនាក់ទំនងស៊ីជម្រៅ ៕

ដោយ៖ ពេជ្រ