គ្រូ​ Nam Dinh ចាត់ទុកព្រះខ័នរាជស្វាយរៀង គឺជាក្រុមដ៏ល្អមួយ ដែលមានកីឡាករបរទេសមានគុណភាពជាច្រើន ពិសេសខ្សែប្រយុទ្ធខាងលើទាំងពីរ

ក្រុមម្ចាស់ផ្ទះវៀតណាម Nam Dinh​ នឹងត្រូវតតាំង​ជាមួយក្រុមព្រះខ័នរាជស្វាយរៀង នាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី២៥ ខែកញ្ញានេះ នៅកីឡដ្ឋាន Thien Truong ក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦។

យ៉ាងណាមិញមុនការប្រកួតឈានថដល់លោក Vu Hong Viet គ្រូបង្វឹកក្រុម Nam Dinh ហាក់មានការបារម្ភចំពោះក្រុមជើងឯកលីគកំពូលកម្ពុជានេះផងដែរ ដ្បិតលោកចាត់ទុកព្រះខ័នរាជស្វាយរៀង គឺជាក្រុមដ៏ល្អមួយ ដែលមានកីឡាករបរទេសមានគុណភាពជាច្រើន ពិសេសខ្សែប្រយុទ្ធខាងលើទាំងពីរ។ ដូច្នេះច្បាស់ណាស់ វាមិនមែនជាការប្រកួតងាយស្រួលសម្រាប់ក្រុមខ្លួនឡើយ។  ប៉ុន្តែលោកជឿជាក់ថា ក្រុមរបស់ខ្លួនបានត្រៀមរួចរាល់ ជាមួយគោលដៅដណ្ដើម ៣ពិន្ទុឲ្យបានពីការប្រកួតដំបូងរបស់ខ្លួន ក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់នាយប់នេះ៕

Written by 

Related posts

Leave a Comment