រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នេះបានរៀបចំពិធីប្រណាំងរទេះសាឡី គោលឿន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ខណដែលពិធីនោះត្រូវបានរៀបចំធ្វើនៅភូមិស្នោទី២ សង្កាត់រការធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។

គួររំលឹកថា អស់រយៈពេល ១១ឆ្នាំមកហើយ ដែលរដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿននេះឡើង ក្នុងគោលបំណង ចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នូវប្រពៃណីដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។ សម្រាប់ឆ្នាំនេះ ក៏មានបេក្ខជនដាក់ពាក្យចូលរួមប្រកួតមកពីតាមបណ្តា រាជធានី ខេត្ត សរុបចំនួន ៦៧នឹម ក្នុងនោះមានគោធំចំនួន ៤៤នឹម គោតូចចំនួន ២៣នឹម។
តាមការបញ្ជាក់របស់លោកអភិបាលខេត្ត នៅឆ្នាំក្រោយៗទៀត នឹងមានការរៀបចំការប្រកួតអោយបានល្អប្រសើរជាងនេះ ទាំងទីលានប្រកួត ការចូលរួមរបស់បេក្ខជន ក៏ដូចជាប្រាក់រង្វាន់ផ្សេងៗ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលទស្សនា៕



