ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបតំណាងទូរទស្សន៍ SBS របស់ប្រទេសកូរ៉េ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានអនុញ្ញាតឱ្យប្រតិភូទូរទស្សន៍ Seoul Broadcasting System (SBS)  ដ៏ល្បីរបស់សាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Yong Jae Kim នាយកប្រតិបត្តិ SBS Prism Studios និងក្រុមហ៊ុន ឋានន្តរ វរ្ម័ន ឌីជីថល ២១ ឯ.ក ចូលជួបសំដែងការគួរសម និងភាក្សាការងារ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

គោលបំណងនៃជំនួបពិភាក្សានោះ គឺដើម្បីស្វែងរកលទ្ធភាពផលិតកម្មវិធីបែបកម្សាន្តរួមគ្នា រវាងទូរទស្សន៍ជាតិកម្ពុជា (TVK) និងទូរទស្សន៍ SBS ដើម្បីបម្រើអារម្មណ៍ដល់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា៕

Written by 

Related posts

Leave a Comment