ពិធីបិទការអប់រំ និងសមាធិ នៅវត្តព្រហ្មមានជ័យ សុវណ្ណារាម វាំងមួង

បន្ទាយមានជ័យ ៖ឆ្លងកាត់កម្មវិធីអប់រំផ្លូវចិត្ត និងសមាធិ អស់រយៈពេល ៦យប់ ៧ ថ្ងៃ ស្ថិតនៅវត្តព្រហ្មមានជ័យសុវណ្ណារាម ហៅវត្តវាំងមួង ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំពិធីបិទ ក្រោមអធិបតីភាព ព្រះ ឧត្ដម សីលញ្ញណ ធុល សុធា ព្រះមេគណខេត្ត លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត   នាព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២៥។

ព្រះឧត្តម សីលញ្ញណ ធុល សុធា ព្រះមេគណខេត្ត បានមានសង្ឃដីកាថា ៖ការរៀបចំពិធីអប់រំ និងសមាធិ ចំពោះព្រះសង្ឃ លោកតា លោកយាយ សិស្សានុសិស្ស រយៈពេល ៦យប់៧ថ្ងៃនេះ ពិតជាបានធ្វើឲ្យមានចិត្តស្ងប់ទាំងផ្លូវកាយផ្លូវចិត្ត ប្រព្រឹត្តទៅបានល្អប្រសើរព្រមទាំងបានតាំងចិត្ត មុតមាំក្នុងអារម្មណ៍តែមួយ ដោយសច្ចភាព ស្ងប់អារម្មណ៍ ជំរះចោល នូវអំពើឧបាយមុខផ្សេងៗ ម្យ៉ាងវិញទៀត ការអប់រំផ្លូវចិត្តនិង សមាធិនេះ អាចធ្វើឲ្យ យើងទាំងចាស់ទាំងក្មេង បានយល់ពីអ្វីដែលល្អ អ្វីដែលអាក្រក់ និងវាចាកនូវអំពើរអាក្រក់ផ្សេងៗ ក៏ថាបាន ហើយការសន្សំបុណ្យរមែងនាំមកនូវសេចក្តីសុខ។

  លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានមានប្រសាសន៍ ថ្លែងនូវអំណរគុណ និងកោតសរសើរ ដោយស្មោះ ចំពោះព្រះមន្រ្ដីសង្ឃ ព្រះចៅអធិការវត្តវាំងមួង ដែលបានធ្វើការរៀបចំ កម្មវិធីអប់រំ និងសមាធិនេះឡើងទទួលបានជោគជ័យ ជាពិសេសក៏សូមថ្លែងអំណរគុណ ចំពោះអស់លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា ឧបត្ថម្ភគាំទ្រជាថវិកា គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ចង្ហាន់។ ល។

  លោក បៀវ ថាន បន្តថា ៖ដោយមើលឃើញនូវភាព ជាក់ស្ដែងក្នុងសង្គមខ្មែរ បច្ចុប្បន្នមានការគោរពប្រតិបត្តិមកលើព្រះពុទ្ធសាសនា ជាច្រើនលើសលប់ និងផ្អែកលើគោលបំណង សត្វលោក តក់ស្លុត សង្វេក ខ្លាចរអា ស្អប់ខ្ពើម ចំពោះទង្វើអាក្រក់ កម្មផលនោះគឺធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ពិសេសការអប់រំ និងសមាធិ ផ្លូវចិត្ត នាឱកាសនេះ គឺដើម្បីជួយដឹកនាំ ពុទ្ធបរិស័ទប្រុសស្រី ចាស់ក្មេង ភ្ងាក់រំលឹក ស្រវ៉ាចាប់យកនូវបុណ្យ កុសល និងដុសខាត់ ជំរះចោលចិត្តអកុសល ចេញពីសន្តាន ចេញពីខ្លួនឲ្យស្របទៅនិង មាគាដ៏ល្អពីព្រះសម្មាសម្ពុធ នៃយើង។

  ជាចុងក្រោយ លោក បៀវ ថាន ក៏បានធ្វើការអំពាវនាវដល់យុវជន យុវនារី ទាំងអស់ ត្រូវជៀសវាងឲឆ្ងាយ ពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញ សុខភាព បំផ្លាញអនាគតខ្លួនឯង គ្រួសារទាំងមូល។

 បញ្ចប់នៃកម្មវិធី គណអធិបតី បានចុះពិនិត្យមហាកុដិ និងព្រះអង្គធំ ដែលត្រៀម និងធ្វើបុណ្យឆ្លង នាថ្ងៃទី ៩ ១០ ១១ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ និងរៀបចំ បង្សុកូល គម្រប់ខួប ៤ឆ្នាំ ឧទ្ទិសមហាកុសល ប្រគេនព្រះ វិភទ្ទញ្ញណ អត្ថគុតោ្ត ព្រហ្មខៀន និងពិធីរាប់បាតព្រះសង្ឃ ១៥០អង្គផងដែរ៕

Written by 

Related posts

Leave a Comment