អភិបាលខេត្តកំពង់ធំបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST មានប្រវែង ១.៦៣៧ម៉ែត្រ នៅសង្កាត់កំពង់ក្របៅ និងសង្កាត់អាចារ្យលាក់

អភិបាលខេត្តកំពង់ធំលោក នួន ផារ័ត្ន បានថ្លែងថា ប្រជាពលរដ្ឋដែលរស់នៅពីរសង្កាត់មានសំណាងបានទទួលផ្លូវក្រាលកៅស៊ូ DBST មានប្រវែង ១.៦៣៧ម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងចំណេញពេលវេលាក្នុងការធ្វើដំណើរ។

លោកលើកឡើងដូច្នេះនៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងពិធីពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST មានប្រវែង ១.៦៣៧ម៉ែត្រ ស្ថិតនៅសង្កាត់កំពង់ក្របៅ និងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥៕




Written by 

Related posts

Leave a Comment