កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ពីការសម្លាប់ លោក Hassan Farhat ដែលជាមេបញ្ជាការក្រុមហាម៉ាស់ នៅភាគខាងលិចប្រទេសលីបង់ នៅក្នុងការវាយប្រហារមួយជិតក្រុងស៊ីដុន។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល ធ្វើការវាយប្រហារតាមគោលដៅនៅក្នុងតំបន់ស៊ីដុន ដោយសម្លាប់ភេរវករលោក Hassan Farhat មេបញ្ជាការនៃសមរភូមិភាគខាងលិចរបស់ក្រុមហាម៉ាស នៅលីបង់។
លោក Farhat បានធ្វើការវាយប្រហារភេរវកម្មជាច្រើនករណីប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល ក៏ដូចជាកងកម្លាំង IDF ។
ទន្ទឹមនោះ សេវាសារព័ត៌មាន ក៏បានកត់សម្គាល់ថា លោក Farhat ធ្លាប់បង្កការគំរាមកំហែងដល់អ៊ីស្រាអែល និងពលរដ្ឋរបស់ខ្លួនផងដែរ។
ជាមួយគ្នានោះ កងទ័ព បានធានាថា IDF នឹងបន្តប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករហាម៉ាស នៅគ្រប់ទីកន្លែង ។
គួរបញ្ជាក់ថា របាយការណ៍មុននេះ អះអាងថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសអ៊ីស្រាអែល បានវាយឆ្មក់ទីក្រុងស៊ីដុន ភាគខាងត្បូងប្រទេសលីបង់ ដោយសម្លាប់មេបញ្ជាការ លោក Farhat ៕

ដោយ៖ ពេជ្រ