ក្រុមតោខៀវ Chelsea ឡើងទៅឈរលេខ៤ ក្នុងតារាង Premier League 2024-25 ដែលជាតំបន់កៅអីលេងពានអឺរ៉ុបស្វ័យប្រវត្តិ UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីបានយកឈ្នះលើគូប្រជែង Tottenham Hotspur ដោយលទ្ធផល ១-០ កាលពីយប់មិញ។
គ្រាប់ជ័យជម្នះរបស់ក្រុមតោខៀវ Chelsea រកបានដោយខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Enzo Fernandez នៅនាទី៥០ និងអធ្វើឲ្យក្រុមតោខៀវមាន ៥២ពិន្ទុនាំមុខក្រុមការពារតំណែងជើងឯក Manchester City ធ្លាក់មកលេខ៥ វិញដែលមានតែ ៥១ពិន្ទុ ក្រោយឆ្លងកាត់ ៣០ប្រកួតដូចគ្នា។
ការរបូត៣ពិន្ទុយប់មិញនេះដែរ បានធ្វើឱ្យ Spurs ធ្លាក់ទៅលេខរៀងទី១៤ បណ្តោះអាសន្នដាច់ឆ្ងាយពីកៅអី Top-10 ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០០៨ ខណៈកំពុងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអូស្រ្តាលី គឺលោក Ange Postecoglou៕
