បេសកជនពិសេសលោក ពូទីន ៖ បទឈប់បាញ់លើតំបន់ថាមពលជាជំហានដ៏សំខាន់មួយឆ្ពោះទៅការបញ្ចប់អរិភាព

លោក Kirill Dmitirev បេសកជនវិនិយោគពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកថា បទឈប់បាញ់លើតំបន់ថាមពលដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់ជម្លោះអ៊ុយក្រែន។

លោក Dmitriev ដែលជាប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីជំហានបន្ថែមទៀត ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈធម្មតា ដែលភាគច្រើនត្រូវបានផ្អាកនៅឆ្នាំ ២០២២។ 

  លោក Dmitriev បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា “យើងកំពុងកត់សម្គាល់ពីភាពវិជ្ជមាននៅក្នុងទំនាក់ទំនងរបស់យើង”។ លោក​បាន​បន្ថែម​ថា “ការ​រីក​ចម្រើន​ដ៏​សំខាន់​ត្រូវ​បាន​ធ្វើ​រួច​ហើយ” ឆ្ពោះ​ទៅ​រក​ការ​ឈាន​ដល់​បទ​ឈប់​បាញ់​រុស្ស៊ី-អ៊ុយក្រែន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment