ក្រុមជំនួយ Oxfam កាលពីថ្ងៃអាទិត្យ បានប្រកាសការជូនដំណឹងអំពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ នៅក្នុងទឹកដីហ្គហ្សាដែលត្រូវអ៊ីស្រាអែលឡោមព័ទ្ធ។
ភ្នាក់ងារ Oxfam បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមរថយន្តដឹកទំនិញចំនួន ៣៤ គ្រឿង ត្រូវគេហាមឃាត់ និងពន្យារពេលដោយចេតនាពីសំណាក់យោធាអ៊ីស្រាអែល ដូច្នេះមានតែ ១២ គ្រឿងប៉ុណ្ណោះដែលអនុញ្ញាតឲ្យចែកចាយជំនួយដល់ជនស៊ីវិលប៉ាឡេស្ទីនដែលអត់ឃ្លាន ។
ភ្នាក់ងារដដែល បានបន្ថែមថា ក្នុងចំណោម ១២ ឡាន មាន ៣ គ្រឿង ដែលរងការគំរាមកំហែងវាយប្រហារថែមទៀត ពេលកំពុងផ្ថល់ជំនួយ។
គួរបញ្ជាក់ថា អ៊ីស្រាអែល ដែលបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវជំនួយចូលទៅក្នុងទឹកដីហ្គាហ្សា ចាប់តាំងពីការផ្ទុះសង្រ្គាមជាមួយក្រុមហាម៉ាស ជារឿយៗតែងតែស្តីបន្ទោសនូវអ្វីដែលខ្លួនពណ៍នាថា វិបត្តិមនុស្សធម៍ទាំងអស់នេះគឺ ដោយសារតែអសមត្ថភាពរបស់អង្គការផ្តល់ជំនួយក្នុងការដោះស្រាយ និងចែកចាយជំនួយក្នុងបរិមាណច្រើនខ្លួនឯងប៉ុណ្ណោះ ៕
ដោយ៖ ពេជ្រ