Arsenal នឹងបាត់​បង់​ខ្សែ​ការពារ Gabriel ​រហូតដល់ចប់រដូវកាល

ក្លឹបនៅ Premier League បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្សែការពារ Gabriel នឹង​អវត្តមាន សម្រាប់រដូវកាលដែលនៅសេសសល់​ បន្ទាប់ពីបានវះកាត់សរសៃពួរ​។

កីឡាករប្រេស៊ីល Gabriel បានរងរបួសនៅដំណាក់កាលដំបូងនៃការទទួលជ័យជម្នះ ២-១ លើក្រុម Fulham កាលពីថ្ងៃអង្គារ ហើយត្រូវបានប្តូរចេញភ្លាមៗ ​ផងដែរ។

Arsenal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Gabi នឹងទទួលការវះកាត់​សរសៃពួរ​នៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយចាប់ផ្តើមកម្មវិធីស្តារ និងស្តារឡើងវិញមិនអាចភ្លាមៗនោះទេ ដោយរូបគេនឹងត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមរដូវកាលក្រោយ” ។

សូមជម្រាបថា បច្ចុប្បន្ននេះ Arsenal កំពុងតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន១២ពិន្ទុ ​ស្របពេលការប្រជែងដណ្តើមពាន​នៅសល់ ៨ ប្រកួតទៀត ខណៈក្រុមកាំភ្លើងធំនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Real Madrid ក្នុងជើងទីមួយនៃក្របខ័ណ្ឌ Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រនៅសប្តាហ៍ក្រោយផងដែរ៕

Written by 

Related posts

Leave a Comment