ប្រមុខរដ្ឋនៃប្រទេសចំនួន៦ចុះហត្ថលេខាលើសេចក្តីប្រកាសក្រុង Astana នៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរ

នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥  លោក Xi Jinping ប្រធានរដ្ឋចិន , លោក  Kassym- Jomart Tokayev  ប្រធានាធិបតីកាហ្សាក់ស្ថាន  ,  លោក Sadyr Nurgozhoevich Japarov  ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ,   លោក  Emomali Rahmon  ប្រធានាធិបតីតាជីគីស្ថាន ,  លោក  Serdar Gurbangulyevich Berdimuhamedov    ប្រធានាធិបតីតួកមេនីស្ថាន  និង លោក Shavkat Miromonovich Mirziyoyev   ប្រធានាធិបតីអ៊ូសបេគីស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរនៅក្រុង Astana រដ្ឋធានីប្រទេសកាហ្សាក់ស្ថាន។ ប្រមុខរដ្ឋទាំង ៦ ប្រទេស បានចុះហត្ថលេខាលើសេចក្តីប្រកាសក្រុង Astana នៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរ។

ប្រមុខរដ្ឋនៃរដ្ឋសមាជិកយន្តការចិន-អាស៊ីកណ្តាលបានទទួលស្គាល់ពីលក្ខណៈសំខាន់នៃអត្ថន័យជាយុទ្ធសាស្ត្រក្នុងតំបន់ និងការធ្វើឱ្យកិច្ចសហប្រតិបត្តិការពហុភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀតដោយឈរលើមូលដ្ឋានសមភាព គោរពគ្នា ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ  ព្រមទាំងប្រកាសថា  បានចេញសេចក្តីប្រកាសន៍ថា នឹងបន្តពង្រឹងទំនាក់ទំនងមេត្រីភាពរវាងប្រទេសទាំង ៦ បន្តពង្រីកទំនុកចិត្តខាងនយោបាយ  និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ភាគីនានាបានបូកសរុបសមទ្ធិផលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិននិងប្រទេសអាស៊ីកណ្តាលទាំង ៥ ក្រោមបរិយាកាសមិត្តភាព   ,  បូកសរុបពីបទពិសោធនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាក្នុងគ្រប់វិស័យ   , និងបានរំពឹងទុកពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត៕

Written by 

Related posts

Leave a Comment