ស្នងការការពាជាតិ EU ថារុស្ស៊ី​ នឹងគំរាមកំហែងប្រទេស​សហភាព​អឺរ៉ុប ​​៥​ឆ្នាំទៀត

ស្នងការអឺរ៉ុបទទួលបន្ទុកផ្នែកការពារជាតិ និងអវកាស លោក Andrius Kubilius បានព្រមានថា រុស្ស៊ី​អាច​ត្រៀម​ខ្លួន​រួច​ហើយហើយ​អាច​វាយ​ប្រហារ​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ខាងមុខ គឺឆ្នាំ២០៣០។

ថ្លែងនៅក្នុងវេទិកាសន្តិសុខ EU នៅទីក្រុង Warsaw ស្តីពីអនាគតនៃវិស័យការពារជាតិរបស់សហភាពអឺរ៉ុប លោល AndriusKubilius បានអះអាងថា រុស្ស៊ីកំពុងធ្វើសង្រ្គាមកូនកាត់ប្រឆាំងនឹងប្លុកនេះរួចហើយនៅក្នុងទម្រង់នៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតស្តីពីអាវុធ ជនចំណាកស្រុកនៅតាមព្រំដែនជាមួយប្រទេសប៉ូឡូញ ឡាតវី លីទុយអានី និងហ្វាំងឡង់ និងការបំផ្លាញខ្សែកាបក្រោមសមុទ្រនៅបាល់ទិកជាដើម។

ដោយរក្សាថារុស្ស៊ីបានប្រែក្លាយទៅជាសេដ្ឋកិច្ចសង្រ្គាម ហើយជាលទ្ធផលផលិតសព្វាវុធច្រើនជាងសមាជិកណាតូទាំងអស់បញ្ចូលគ្នា គាត់បាននិយាយថា ប្រសិនបើយើងមិនធ្វើអ្វីសោះ ការវាយប្រហារដោយយោធាអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ លោក សង្កត់ធ្ងន់ថា ឆាប់ៗនេះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀពូទីន អាចត្រូវបានល្បួងឱ្យប្រើអំណាចយោធាទាំងនោះ។ លោកបន្ថែមថា តាមរបាយការណ៍សេវាស៊ើបការណ៍ រុស្ស៊ីកំពុងត្រៀមខ្លួនដើម្បីប្រជែងនឹងមាត្រា ៥ របស់ណាតូ ស្តីពីការការពារខ្លួនជាសមូហភាព នៅឆ្នាំ ២០៣០។ ក្នុងរយៈពេលប្រាំឆ្នាំ ឬតិចជាងនេះ រុស្ស៊ីអាចមានឆន្ទៈ និងអាចវាយប្រហារប្រទេសសហភាពអឺរ៉ុបមួយ ឬច្រើនដោយចៀសមិនរួចនោះទេ។

 លោកបានបញ្ជាក់ថា សៀវភៅសស្តីពីអនាគតនៃវិស័យការពារជាតិរបស់សហភាពអឺរ៉ុបត្រូវបានរៀបចំ និងបង្ហាញកាលពីពីរសប្តាហ៍មុនប្រឆាំងនឹងផ្ទៃខាងក្រោយនេះ។ លោក បន្ថែមទៀតថា ក្រៅពីការការពារអ៊ុយក្រែន ការអនុវត្តសៀវភៅសនឹងជំរុញការការពារអឺរ៉ុបទាំងមូល។

 ដោយនិយាយថាប្លុកគួរតែចំណាយច្រើនលើវិស័យការពារជាតិលោកKubilius បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើសកម្មភាពក្នុងឯកភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយណាតូលើបញ្ហានេះហើយនោះជាការត្រៀមទប់ទល់នឹងអំណាចយោធារបស់រុស្ស៊ី។

 លោកក៏បានលើកទ្បើងដែរថា គ្មានរដ្ឋសមាជិកអ៊ឺរ៉ុបតែមួយអាចក្រោកឈរប្រឆាំងនឹងរុស្ស៊ីបានទេ។ ប៉ុន្តែការរួមគ្នាជាធ្លុងមួយគឺយើងអាចធ្វើបានលើបញ្ហានេះ ព្រោះថាសហភាពអឺរ៉ុបគឺជាទីផ្សារតែមួយដ៏ធំបំផុតនៅក្នុងពិភពលោក។ ហើយ NATO គឺជាសម្ព័ន្ធមិត្តយោធាការពារដ៏ធំបំផុតនៅក្នុងពិភពលោកផងដែរ។

 សៀវភៅ ស បោះពុម្ពផ្សាយដោយគណៈកម្មការអឺរ៉ុបនៅថ្ងៃទី ១៩ខែមីនា ខណដែលសៀវភៅសផ្តល់ដំណោះស្រាយដើម្បីដោះស្រាយគម្លាតសមត្ថភាពសំខាន់ៗ និងកសាងមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំសម្រាប់វិស័យការពារជាតិរបស់ប្លុក និងណែនាំមធ្យោបាយសម្រាប់រដ្ឋសមាជិកក្នុងការវិនិយោគបន្ថែមលើវិស័យការពារជាតិ ទិញប្រព័ន្ធការពារ និងបង្កើនការត្រៀមខ្លួនសម្រាប់ឧស្សាហកម្មការពារជាតិរបស់អឺរ៉ុបក្នុងរយៈពេលវែងផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment