​ពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់ ក្នុងការសម្តែងបំណងលើកិច្ចសហប្រតិបត្តិការវិនិយោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន

ម៉ានីឡា៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នារវាង ក.អ.ក. ជាមួយនឹងគណៈកម្មាធិការវិនិយោគ នៃសាធារណរដ្ឋហ្វីលីពីន (Board of Investments of the Republic of the Philippines – BOI) តំណាងដោយលោកជំទាវ  Maria Cristina Aldeguer-Roque។  ពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។

អនុស្សារណៈនៃការយោគយល់គ្នានេះ ជាលិខិតូបករណ៍លើកិច្ចសហការទ្វេរភាគី មួយក្នុងចំណោមលិខិតូបករណ៍ទាំងប្រាំបី ដែលត្រូវបានធ្វើការផ្លាស់ប្តូរនៅចំពោះមុខថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ។ អនុស្សារណៈនៃការយោគយល់គ្នានេះដែរ ត្រូវបានរៀបចំឡើងដោយសម្តែងពីបំណងលើកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីលើកទឹកចិត្តដល់ធុរជន និងវិនិយោគិន ដែលមានចំណាប់អារម្មណ៍ក្នុងការបង្កើត ឬពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងសហគមន៍ធុរកិច្ច ក្នុងប្រទេសទាំងពីរ ព្រមទាំងផ្តល់ការគាំទ្រនានា សំដៅសម្រួលដល់ការវិនិយោគ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយស្ថិតនៅក្រោមច្បាប់ និងគោលនយោបាយនៃការវិនិយោនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន៕

Written by 

Related posts

Leave a Comment