ខ្សែបម្រើសញ្ញាតិប្រេស៊ីល Christian Roque បានបង្ហើបពីអនាគតរបស់ខ្លួននៅក្លិបព្រះខ័នរាជស្វាយរៀង និងផែនការបន្តអំពីអាជីពរបស់គេនៅពេលខាងមុខនេះផងដែរ។
នៅក្នុងកិច្ចសម្ភាសជាមួយគេហទំព័រក្នុងស្រុកកាលពីថ្មីៗនេះ កីឡាករ Christian បានបង្ហើបអំពីចំណាប់អារម្មណ៍ និងការលេងបាល់ទាត់នៅកម្ពុជា ដោយរូបគេចង់បន្តស្នាក់នៅកម្ពជាបន្តទៀត ដើម្បីជោគជ័យជាមួយក្លិបព្រះខ័នរាជស្វាយរៀង ហើយគោលដៅដ៏ធំរបស់គេគឺឈ្នះពានលំដាប់អន្តរជាតិជាមួយក្លិបដូចជាពាន AFC Champion League ជាដើម។
យ៉ាងណាមិញរូបគេកំពុងពិភាគ្សាជាមួយភ្នាក់ងារ និងថ្នាក់ដឹកនាំក្លិបអំពីលទ្ធភាពក្នុងការបន្តស្នាក់នៅក្លិបបន្តទៀត។ Christian បាននិយាយថា រូបគេកំពុងសប្បាយចិត្តនៅកម្ពុជា ក៏ដូចជាការប្រកបអាជីពនេះ ហើយការបន្តស្នាក់នៅកម្ពុជាអាចទៅរួចផងដែរ ៕
