Barcelona បានវាយបកយកឈ្នះ Atletico Madrid ក្នុងជើងទី២ ដោយលទ្ធផល ១-០ កាលពីយប់មិញ (សរុបទាំង២ជើង Barca ៥-៤ Atletico) ដើម្បីជួបជាមួយ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ Copa del Rey។ គ្រាប់បាល់ជ័យជម្នះរបស់ Barca យប់មិញរកបានដោយកីឡាករ Ferran Torres នៅនាទីទី២៧។
ការប្រកួតនឹងក្លាយជាលើកទី៨ហើយ សម្រាប់ការប្រកួត El Clasico ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa del Rey ដោយក្រុមដែលជោគជ័យបំផុតទាំងពីរនឹងជួបគ្នានៅថ្ងៃទី ២៧ ខែមេសាក្នុងទីក្រុង Seville ៕
