Trump បន្ថែមពន្ធ ១០ ភាគរយទៀតលើប្រទេសចិន

លោក Donald Trump បាននិយាយថា លោក គ្រោងនឹងដាក់សម្ពាធលើទំនិញពីប្រទេសចិនជាមួយនឹងពន្ធថ្មីបន្ថែម ១០ ភាគរយ ដែលជាការប្រកាសចុងក្រោយបំផុត នៅក្នុងការប្រកួតប្រជែងពាណិជ្ជកម្មដែលកំពុងកើនឡើងជាលំដាប់របស់ប្រធានាធិបតីអាមេរិក រូបនេះ។

ការ​នាំ​ចូល​ពី​ប្រទេស​ចិន ​ប្រឈម​នឹង​ពន្ធ​ ២៥ ភាគរយរួច​ហើយ​ ដែលលោក Trump ប្រកាស ហើយចូល​ជា​ធរមាន កាលពី​ដើម​ខែ​នេះ ។

លោក Trump ក៏បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោក មានបំណងបន្តឆ្ពោះទៅមុខជាមួយនឹងការគម្រាមកំហែងពន្ធ ២៥ ភាគរយ លើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ដែលគ្រោងនឹងចូលជាធរមាន នៅថ្ងៃទី ៤ ខែមីនា ខាងមុខនេះ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក បានកើតឡើងនៅពេលដែលមន្ត្រីមកពីម៉ិកស៊ិក និងកាណាដា ស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន សម្រាប់ការពិភាក្សាក្នុងគោលបំណងឆ្ពោះទៅរកផែនការពន្ធនេះ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment