រញ្ជួយដី៖ តួលេខអ្នកស្លាប់ចុងក្រោយនៅមីយ៉ាន់ម៉ា ហក់ឡើងជិត ៣០០០ នាក់ហើយ

ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំង កម្រិត ៧.៧ រ៉ិចទ័រ កាលពីសប្តាហ៍មុននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ២,៨៨៦ នាក់ និង ៤,៦៣៩ នាក់ផ្សេងទៀតរងរបួស។

 យោងតាម ទូរទស្សន៍រដ្ឋរបស់ចិន CCTV បានរាយការណ៍ថា មនុស្ស ៣៧៣ នាក់​ កំពុង​បាត់​ខ្លួន​ ក្រោមគំនរបែកបាក់។

ការរញ្ជួយដីដ៏ខ្លាំងមួយនេះ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា។ ប្រទេសរុស្ស៊ី ប្រទេសចិន និងប្រទេសជាច្រើនផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនអ្នកជួយសង្គ្រោះ វេជ្ជបណ្ឌិត និងធនធានដើម្បីជួយសម្រាលផលវិបាកនៃគ្រោះមហន្តរាយនេះ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment